Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១១ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​អាស៊ាន ដោយ​ប្តេជ្ញា​ដោះស្រាយ​​បញ្ហា ក្រោម​គោលការណ៍​កុងសង់ស៊ីស។ ឪពុក​របស់​ Jordan Pisey Windle ថា អនាគត​របស់​​កីឡាករ​លោត​ទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពី​​ការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បង្ហាញ​ពី​ផែន​ការ​សុវត្ថិភាព​សង្គម។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​រដ្ឋាភិបាល​បេឡារុស​របស់​លោក Lukashenko។ អភិបាល​រដ្ឋ​ និង​មន្ត្រី​​មូលដ្ឋាន​ប្រឆាំង​​គ្នា​រឿង​តម្រូវការ​ឲ្យ​ពាក់​ម៉ាស។ មេ​ដឹកនាំ​ទីក្រុង​ហុងកុង​ថា​ ទីក្រុង​នេះ​នឹង​អនុម័ត​ច្បាប់​ចិន​ប្រឆាំង​ទណ្ឌកម្ម។ រុស្ស៊ី​បើក​រៀបចំ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចោទ​អ្នក​ប្រឆាំង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១១ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​យ៉ាង​តិច​១០​គ្រួសារ​រុះ​រើ​ផ្ទះ​ចេញ​ពី​តំបន់​​ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន​ក្នុង​ពេល​មួយ​សប្តាហ៍ ដោយ​មិន​ផ្តល់​សំណង។ ម្ចាស់​ក្រុមហ៊ុន​ស៊ូជីង​ថា«អយុត្តិធម៌» រឿង​ដក​ហូត​ដី​អភិវឌ្ឍ​ផែ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​នឹង​បំណុល​ពន្ធ។ ការ​សិក្សា​ថ្មី​ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជួប​ការ​លំបាក​បង់​សង​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ។ កម្ពុជា​អួត​ពី​អត្រា​ខ្ពស់​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន​​គឺ​ជាង​៧០​ភាគរយ​ ឬ​ជាង​៧​លាន​នាក់​រួម​ទាំង​ជន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ម្នាក់​ផង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ចាក់​វ៉ាក់សាំង​កើន​ឡើង​នៅ​ Laggard Louisiana ​ខណៈ​វីរុស​ប្រភេទ​ដែលតា​រាតត្បាត​រដ្ឋ​នេះ។ ប្រតិកម្ម​ចម្រុះ​ចំពោះ​បេសកជន​ពិសេស​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។ នាយក​រដ្ឋមន្ត្រី​កាណាដា​ថា​ ចិន​កាត់ទោស​ជនជាតិ​កាណាដា​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១១​ឆ្នាំ​ដោយ«អយុត្តិធម៌»។ ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​១​លាន​លាន​ដុល្លារ​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ។ កូរ៉េខាង​ជើង​ងាក​ទៅ​រក​ទម្លាប់​ចាស់​ដោយ​ប្រើ​ការ​ប្រឈម​ផង​និង​ការ​សន្ទនា​ផង៕

XS
SM
MD
LG