កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ការសិក្សា១រកឃើញថាកសិករកម្ពុជាប៉ះពាល់ខ្លាំងក្រោយការឆ្លងកូវីដក្នុងសហគមន៍២០កុម្ភៈ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើនឹងមានគណបក្សទីបីនៅពេលប្រទេសអាមេរិកបែកបាក់គ្នាខាងនយោបាយឬទេ? គោលនយោបាយ«មិនឱ្យមានអ្នកទស្សនា» ក្នុងកីឡាអូឡាំពិកនៅតូក្យូជារឿងខកចិត្ត៕
ព័ត៌មានពេលរាត្រី៖ ២ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ចៅក្រមនៅទីក្រុងញូវយ៉កសម្រេចឲ្យអាមេរិករឹបអូសនាវាឃាត់បាននៅកម្ពុជា ដោយចោទថាលួចដឹកប្រេងទៅកូរ៉េខាងជើង។ រដ្ឋាភិបាលអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដូសទី ៣ ខណៈវីរុសបំប្លែងថ្មី Delta (ដែលតា) កំពុងរាលដាលដល់រាជធានីភ្នំពេញ។ លោក ហ៊ុន សែន ថា លោកមិនទៅទទួលវ៉ាក់សាំងអាមេរិក ដោយសារមិនមែន«ជំនួយទ្វេភាគី»។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការកែលម្អខ្លួនឯង និងការសិក្សាពេញមួយជីវិតគឺជាគន្លឹះសម្រាប់ភាពជោគជ័យនៅក្នុងអាជីព»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាអាមេរិកពិចារណាវិធានការហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ។ កីឡាករអ៊ីតាលីឈ្នះមេដាយមាសដោយភ្ញាក់ផ្អើលក្នុងវិញ្ញាសារត់ប្រណាំងបុរសចម្ងាយ១០០ម៉ែត្រ។ អង់គ្លេសនឹងចាក់វ៉ាក់សាំងកូវីដ១៩ បង្កើនភាពស៊ាំនៅរដូវស្លឹកឈើជ្រុះនេះ។ សហរដ្ឋអាមេរិកនិងអង់គ្លេសបន្ទោសអ៊ីរ៉ង់ចំពោះការវាយប្រហារនាវាដឹកប្រេង។ មនុស្ ស៨នាក់ស្លាប់ ខណៈតួកគីព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅថ្ងៃទី ៥។ ទីក្រុងញូវយ៉កបង្អួតកូនកោះមួយដែលជាសួនពិសេសខុសគេ៕