Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២៥ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អធិការ​ស្រុក​អូររាំង​ឪ​ត្រូវ​ផ្អាក​ភារកិច្ច​ជា​បណ្តោះ​អាសន្ន ជុំវិញ​ករណី​អំពើ​ពុក​រលួយ។ លោក សម រង្ស៊ី ប្រកាស​សម្រប​សម្រួល​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស ដែល​រួម​រឹត​ដោយ​ការ​វាយ​ប្រហារ​គ្នា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ប្រតិកម្ម​នឹង​អ្នកស្រី Harris​ដែល​ថា​ ចិន​បង្ខិតបង្ខំ​បំភិត​បំភ័យ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ខណៈមាន​ការ​ភ័យ​ខ្លាច​​និង​ការ​រិៈគន់​ ក្រុម​តាលីបង់​ចង់​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។ អ្នក​រស់​រាន​ជីវិត​ពី​ការ​រញ្ជួយ​ដី​​ក្នុង​ប្រទេស​ហៃទី​បារម្ភ​ពី​អនាគត​​​​កូន​ចៅ​របស់​គេ។ ប្រធានាធិបតី​ទុយនីស៊ី​ពន្យារ​ពេល​ការ​ផ្អាក​សភា។ អតីត​ប្រធានាធិបតី​ប្រទេស​ឆាដ​ស្លាប់​ ក្នុង​អំឡុង​ពេល​ជាប់​ទោស​អស់​មួយ​ជីវិតពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។ វីដេអូ​បែក​ធ្លាយ​បង្ហាញ​ពី​ស្ថានភាព​ដ៏​អាក្រក់​ក្នុង​ពន្ធនាគារ​ Evin ​នៅ​អ៊ីរ៉ង់។ អង្គការ UNHCR និយាយ​ថា​​​​ជនជាតិ​អាហ្វហ្គានីស្ថានគួរត្រូវ​បានការពារ និង​មិន​ត្រូវ​បំភ្លេច​​ចោលទេ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៥ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ព្រះសីហនុ​សម្លាប់​មនុស្ស​ម្នាក់ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ។ មន្រ្តី​កម្ពុជា និង​អ្នក​ជំនាញ​អ.ស.ប ត​ទល់​គ្នា​ជុំវិញ​ក្តី​បារម្ភ​អំពី​ការ​កាត់​ទោស​លោក ​រ៉ុង ឈុន។ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​សៀវ​ភៅ​«នរោត្តម​សីហនុ និង​ជូ អេន​ឡាយ» សរសេរ​ដោយ​អតីត​ទី​ប្រឹក្សា​របស់​សម្តេច​សីហនុ។ រដ្ឋាភិបាល​កម្ពុជា​ដាក់​ផែន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឲ្យ​រួច​រាល់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី ​Harris ​ផ្តល់​ការ​គាំទ្រ​ដល់​វៀតណាម​ទប់ទល់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សហរដ្ឋ​អាមេរិក​នឹងបញ្ចប់​ការ​ហោះហើរ​ជម្លៀស​ពលរដ្ឋ​ពី​​អាហ្វហ្គានីស្ថាន​​ឱ្យ​បាន​​មុន​ថ្ងៃ​ផុត​កំណត់​ទី៣១​ ខែ​សីហា។ សមាជិក​សភា​អាមេរិក​ទៅ​ទស្សនា​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ​ចំ​ពេល​មាន​ការ​ខិតខំ​ជម្លៀស។ រដ្ឋ​សភា​​អាមេរិក​អនុម័ត​ច្បាប់​ស្តីពី​សុវត្ថិភាព​សង្គម​របស់​លោក Biden។ អ៊ីស្រាអែល​នឹង​ជំរុញ​ជំហរ​តឹងរ៉ឹង​ចំពោះ​អ៊ីរ៉ង់​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អាមេរិក៕

XS
SM
MD
LG