Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ២៧ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បុរស​ម្នាក់ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​១០ខែ រឿង​រិះគន់​យុទ្ធនាការ​ទិញ​ផ្លែមៀន​របស់​នាយករដ្ឋមន្រ្តី។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់​នាវា​ដឹក​ប្រេង​ដែល​កម្ពុជា​អះអាង​ថា​លួច​នាំ​ចេញ​​ដោយ​ខុស​ច្បាប់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អតីតយុទ្ធជន​អាមេរិក​ប្រើរូបថត​ដើម្បី​កំណត់​បង្ហាញ​បទពិសោធន៍​ជីវិត​របស់​ជនជាតិ​អាមេរិក​ស្បែកខ្មៅ​ជាថ្មី។ លោក Biden ស្វះស្វែង​ដោះស្រាយ​ភាពវឹកវរ​ពី​ការ​ដកទ័ព​ពី​អាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារ​ផ្តល់ជំនួយ​មួយ​ជួយ​ទំនុកបម្រុង​ស្រ្តី​នៅ​កេនយ៉ា​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺកូវីដ១៩៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២៧ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​កម្ពុជា​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ដែលតា​ប្រមាណ​១៤០​ករណី​ក្នុង​មួយ​ថ្ងៃ។ មន្រ្តីជំនាញថា រយៈពេល​៦ខែ​ដើមឆ្នាំ​នេះ ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កើនឡើង​៣ដង។ សាច់ញាតិ​របស់​​ក្រុម​ខ្មែរ​ថាវរៈសង្ឃឹម​តិចតួច​ចំពោះការ​សម្រាលទោស​ តែ​សុំ​កាត់ក្តី​ដោយ​យុត្តិធម៌។ បណ្ដឹង​សាទុក្ខ​ចុងក្រោយ​បង្អស់​និង​សាលាក្ដី​ខ្មែរក្រហម​ជិតដល់​ទីបញ្ចប់។ របាយការណ៍​អង្គការ​យូនីសេហ្វ៖ កុមារ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ផលប៉ះពាល់​នៃ​វិបត្តិអាកាសធាតុ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ.ស.ប.​និង​អូតង់​ប្រកាស​ប្រឆាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​កាប៊ុល។​ តើក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្គានីស្ថាន​បង្ក​គ្រោះ​ថ្នាក់​ប៉ុណ្ណា? លោក​ Biden ​ប្តេជ្ញា​សង​សឹក​អ្នក​វាយ​ប្រហារ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។ ការ​ព្យាករ​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ​អាច​មាន​ជាង​១សែន​នាក់​ទៀត​ លុះត្រា​​អាមេរិក​ផ្លាស់​ប្តូរ​ឥរិយាបថ។ USAID​ ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​៣២​លាន​ដុល្លារ​ដល់​ជនរង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នៅ​ហៃទី​។ ក្រុម​យុវជន​ជំនាន់ Gen Z និង​ក្រុម​អាវក្រហម​ថៃ​ក្រោកឈរ​ប្រឆាំងនឹង​លោក​នាយករដ្ឋមន្ត្រី Prayuth សារជាថ្មី។ កម្មវិធី​ព័ត៌មាន​អវកាស​ខែ​នេះ ស្តី​ពី​កីឡាអូឡាំពិក​ក្នុង​អវកាស​ និង​ការ​ដឹកជញ្ជូន​ភីហ្សា​ទៅ​អវកាស៕

XS
SM
MD
LG