Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៣ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចៅក្រម​នៅ​ទីក្រុង​ញូវយ៉ក​សម្រេច​ឲ្យ​អាមេរិក​រឹប​អូស​នាវា​ឃាត់​បាន​នៅ​កម្ពុជា ដោយ​ចោទ​ថា​លួច​ដឹក​ប្រេង​ទៅ​កូរ៉េ​ខាង​ជើង។ រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ខណៈ​វីរុស​បំប្លែង​ថ្មី Delta ​(ដែលតា) កំពុង​រាល​ដាល​ដល់​រាជ​ធានី​ភ្នំពេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អត្តពលិក​អូឡាំពិក​បេឡារុស​ចូល​ក្នុង​ស្ថានទូត​ប្រទេស​ប៉ូឡូញ​ក្នុង​ទីក្រុង​តូក្យូ​បន្ទាប់​ពី​បដិសេធ​មិន​វិល​ត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ។ សហរដ្ឋអាមេរិក​នឹង​ទទួល​យក​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​ទៀត។ ក្រុម​អង្គការ​មនុស្សធម៌​ថា ប្រទេស​មីយ៉ាន់ម៉ា​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩។ ប្រទេស​នីហ្សេរីយ៉ា​រង​ការវាយ​ប្រហារ​ដោយ​ជំងឺ​អាសន្នរោគ​ខ្លាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស។ សាធារណ​ជន​ដែល​ធ្លាប់​ខ្វែង​គំនិត​គ្នា​បែរ​ជា​រួបរួម​គ្នា​វិញ​ដោយ​សារ​បរាជ័យ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​លើក​ឡើង​អំពី​«បរាជ័យ»​គម្រោង​បូម​ប្រេង ខណៈ​តវ៉ា​ផ្លូវ​ច្បាប់​ប្រឆាំង​រឿង​លួច​ដឹក​ប្រេង​ចេញ​ពី​ដែន​ទឹក​កម្ពុជា។ ក្មេងៗ​ចាប់ផ្តើម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ខណៈ​ទីក្រុង​ភ្នំពេញ​ប្រឈម​​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta។ បញ្ញវន្ត​ខ្មែរ​ទទូច​រដ្ឋាភិបាល​បង្កើន​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​ដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​បដិសេធ​ផែនការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា​ ដោយ​ជំរុញ​ឱ្យ​អាស៊ាន​ដាក់​សម្ពាធ។ អ្នក​តំណាង​​អាមេរិក​​ស្តីពី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ប្រទេស​នេះ​នឹង​ក្លាយ​ជា​រដ្ឋ​ឯកោ​ប្រសិន​បើ​ក្រុម​ឧទ្ទាម​តាលីបង់​​ដណ្តើម​គ្រប់​គ្រង​ប្រទេស​ដោយ​កម្លាំង​យោធា។ ប្រទេស​អង់គ្លេស​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ពី​សហ​រដ្ឋ​អាមេរិក​​និង​ភាគ​ច្រើន​ពី​សហភាព​អឺរ៉ុប​ចូល​ប្រទេស​របស់​ខ្លួន​បាន។ ការ​បណ្តេញ​​អ្នក​ជួល​ផ្ទះ​គ្មាន​ប្រាក់​បង់​មិន​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ មន្រ្តី​ប៉ូលិស​ទី​ ៣​ ដែល​ធ្វើអន្តរាគមន៍​​ការ​វាយ​ប្រហារ​នៅ​វិមាន​សភា​សហ​រដ្ឋ​អាមេរិក​ធ្វើ​អត្តឃាត។ ករណី​ថ្មី​នៃ​កូវីដ​១៩​បាន​ធ្វើ​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​ទូទាំង​ក្រុង​វូហាន​ប្រទេស​ចិន។ កីឡាករ​អាមេរិកាំង​ដើមកំណើត​អាស៊ី​​​ពិភាក្សា​​ការ​ប្រឈម​នឹង​សម្អប់។ មូលហេតុ​ដែល​ជំងឺ​កូវីដ​១៩​ កើន​ឡើង​នៅ​អាស៊ី​នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​តិច​តួច​នៅ​ឆ្នាំ​ ២០២០៕

XS
SM
MD
LG