Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៣០ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ចំ​អក​ឲ្យ​សហរដ្ឋ​អាមេរិក​ថា​ «ចាញ់» សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចោទ​លោក សម រង្ស៊ី ថា​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​ការ​​​​បង្កើត​រដ្ឋាភិបាល​​​បង្រួប​បង្រួម​ជាតិ។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «អ្នក​ឃ្លាំមើល​ឆ្លុះបញ្ចាំង​គោលនយោបាយ​ការ​បរទេស​អាមេរិក ហើយ​ប្រៀបធៀប​ការ​ចូល​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​របស់​ក្រុម​តាលីបង់​ទៅ​នឹង​ក្រុម​ខ្មែរ​ក្រហម​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហ​រដ្ឋ​អាមេរិក​ថា ​កិច្ច​ប្រឹងប្រែង​ជម្លៀស​របស់​ខ្លួន​នៅ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល​«គ្មាន​ការ​បង្អាក់» ​ដោយសារ​ការ​វាយ​ប្រហារ​រ៉ុក្កែត​ឡើយ។ ក្រុម​តាលីបង់​ជិត​ឈាន​ដល់​ការ​បង្កើត​គណៈ​រដ្ឋមន្រ្តី​ និង​ប្រកាស​រដ្ឋាភិបាល​ថ្មី។ លោក​ Biden​ ផ្តល់​កិត្តិយស​ដល់​ទាហាន​អាមេរិកាំង​ដែល​ត្រូវ​បាន​សម្លាប់​នៅ​អាហ្វហ្គានីស្ថាន។ អ្នក​ជំនាញ​កំពូល​សហ​រដ្ឋ​អាមេរិក​ផ្នែក​ជំងឺ​ឆ្លង​ជំរុញ​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩។ ព្យុះ​សង្ឃរា​ Ida ​ចុះ​ខ្សោយ​ឥទ្ធិពល ប៉ុន្តែ​នៅតែ​ជា​ការ​គំរាមកំហែង។ ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ឃ្លាំមើល​បរមាណូ​ថា ​សកម្មភាព​ជាថ្មី​នៅ​រោងចក្រ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ជា​កង្វល់​ខ្លាំង៕

XS
SM
MD
LG