Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​វិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ៥ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ព័ត៌មាន​បង្កើត​គណៈ​កម្មការ ដែល​អាច​​រិះគន់​អ្នក​កាសែត ឬ​អង្គ​ភាព​​សារ​ព័ត៌មាន​បំពេញ​ការងារ​ខុស​​ក្រម​សីលធម៌។ អាជ្ញាធរ​ថា​ការ​ចាក់​វ៉ាក់​សាំង​ Johnson & Johnson ​ដល់​​ជនជាតិ​ភាគ​តិច​នឹង​អាច​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​បាន​ដឹកជញ្ជូន​វ៉ាក់សាំង​​​កូវីដ១៩​​ ចំនួន ​១១០​លាន​ដូស​ ឲ្យ​ប្រទេស​ចំនួន​ ៦៥។ លោកស្រី ​Harris ​ទប់​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ទស្សនកិច្ច​នៅ​អាស៊ី។ រដ្ឋបាល​ម្ហូបអាហារ​និង​ឱសថ​អាមេរិក​នឹង​ផ្តល់​ការអនុម័ត​ពេលលេញ​ដល់​វ៉ាក់សាំង​កូវីដ១៩​ របស់​ Pfizer​ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ កីឡាការិនី​បេឡារុស​ចាកចេញ​ពី​ទីក្រុង​តូក្យូ​ទៅ​កាន់​ទីក្រុង​វីយ៉េន។ រថភ្លើង​បុកគ្នា​នៅ​ប្រទេស​ឆែក​បណ្តាលឱ្យ​មនុស្ ស​៣​នាក់​ស្លាប់​និង​ ៤០​ នាក់​រង​របួស។ ឥស្សរជន​ប្រឆាំង​នៅ​បេឡារុស​ឡើង​តុលាការ​នៅ​ក្នុង​ទីក្រុង​ Minsk។ ប្រទេស​នូវែលសេឡង់​ និង​ចិន​ប៉ះ​ទង្គិច​គ្នា​លើ​ការ​​អះអាង​ពាក់ព័ន្ធ​នឹង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ៥ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន្ធ ទោះ​ស្ទាក់​ស្ទើរ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខល។ ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ធំៗ​ធ្វើ​អន្តរាគមន៍​លើ​ការ​បាត់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ កម្ពុជា​ទទួល​វ៉ាក់​សាំង​ជំនួយ​របស់​អង់​គ្លេស​ជាង​៤០​ម៉ឺន​ដូស​សម្រាប់​ដូស​ទី៣​ដល់​ក្រុម​ជួរ​មុខ។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «អាស៊ីអាគ្នេយ៍​ក្រោម​ការទូត​វ៉ាក់សាំង​ចិន​និង​លោក​ខាង​លិច»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម។ ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​វីរុសដែលតា​មាន​ជាង​៩៣%​នៃ​ជំងឺកូវីដ១៩​ថ្មី​នៅ​អាមេរិក។ តំណាង​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហ​ប្រជាជាតិ​ចោទ​ពួក​យោធា​ប្រកាន់​ចំពោះ​ការ​សម្លាប់​រង្គាល។ មូលហេតុ​ដែល​ហ្វីលីពីន​ជ្រើសរើស​សហរដ្ឋ​អាមេរិក​ដោយ​មិន​យក​ចិន។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា​ មនុស្ស​១១៥​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បង្ក្រាប​ដោយ​យោធា​នៅ​នីហ្សេរីយ៉ា។ លោក Raisi គ្រោង​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់៕

XS
SM
MD
LG